Khmer / ខ្មែរ
នៅពេលនិយាយអំពីការយល់ព្រមលើផ្លូវភេទ មនុស្សពេញវ័យមានទំនោរសង្កត់ធ្ងន់ទៅលើហានិភ័យ។ នេះគឺជារឿងធម្មជាតិទេ ពីព្រោះយើងចង់ការពារកូនៗរបស់យើង ហើយវាជាវិធីដែលយើងត្រូវបានចិញ្ចឹមបីបាច់។ ប៉ុន្តែការពិភាក្សាអំពីការយល់ព្រម មិនតែងតែនិយាយអំពីសេណារីយ៉ូករណីអាក្រក់បំផុតនោះទេ។ អ្នកអាចចាប់ផ្តើមដោយការអប់រំខ្លួនឯង និងមានការសន្ទនាអំពីការយល់ព្រមលើផ្លូវភេទជាមួយមនុស្សពេញវ័យដែលអាចទុកចិត្តបានផ្សេងទៀត ដូចជាក្រុមគ្រួសារ ឬមិត្តភក្តិជាដើម។
មុននឹងយើងអាចនិយាយអំពីការយល់ព្រម យើងចាំបាច់ត្រូវដឹងថាវាជាអ្វី។
ការយល់ព្រមលើផ្លូវភេទ ទាក់ទងនឹងសកម្មភាពផ្លូវភេទនានាដូចជា៖
- ការរួមភេទ
- ការស្ទាបអង្អែលនរណាម្នាក់តាមរបៀបផ្លូវភេទ
- ការចែករំលែករូបភាពអាសអាភាសផ្លូវភេទ
- សកម្មភាពផ្លូវភេទតាមអនឡាញ។
ការយល់ព្រមលើផ្លូវភេទ គឺជាកិច្ចព្រមព្រៀងមួយដែលមានសេរីភាព ដោយស្ម័គ្រចិត្ត ហើយបន្ទាប់ពីជ្រាបព័ត៌មានសព្វគ្រប់រវាងមនុស្សនានា ដើម្បីចូលរួមក្នុងសកម្មភាពផ្លូវភេទ។ វាមានសារៈសំខាន់ដែលមនុស្សពេញវ័យធ្វើការសន្ទនាសមស្របតាមអាយុជាមួយកូនៗរបស់ពួកគេ អំពីស្វ័យភាពនៃរាងកាយ សុវត្ថិភាព និងការស្តាប់ ហើយនិងការទទួលយកពាក្យ 'ទេ' នៅវ័យក្មេង ដើម្បីជួយពួកគេឱ្យយល់ដឹងថាតើការយល់ព្រមលើផ្លូវភេទជាអ្វី និងមូលហេតុដែលវាសំខាន់។
ស្វែងរកធនធាននានាដែលបានបកប្រែជាភាសារបស់អ្នក ទាញយកវីដេអូ ផ្ទាំងខ្លឹមសារសង្គម និងមគ្គុទ្ទេសក៍សន្ទនា ដើម្បីយល់ដឹងពីរបៀបសន្ទនាសមស្របតាមអាយុ អំពីការយល់ព្រមលើផ្លូវភេទជាមួយមនុស្សវ័យក្មេង។ ការសន្ទនាដោយបើកចំហលើការរួមភេទ ការណាត់ជួបគ្នាចេញដើរលេង និងទំនាក់ទំនង អាចគាំទ្រដល់សុខុមាលភាពរបស់ពួកគេ និងពន្យារពេលសកម្មភាពផ្លូវភេទរហូតដល់ពួកគេមានអារម្មណ៍រួចរាល់។
-
Khmer Conversation Guide / មគ្គុទ្ទេសក៍សន្ទនាភាសាខ្មែរ
Conversation guideThe following Conversation Guide is available in Khmer for adults to gain a clearer understanding of consent. Once you’re on the same page as other adults, you’ll be ready to talk to young people.
មគ្គុទ្ទេសក៍សន្ទនាខាងក្រោម មានជាភាសាខ្មែរសម្រាប់មនុស្សពេញវ័យ ដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីការយល់ព្រម។ នៅពេលស្ថិតក្នុងស្ថានភាពដូចគ្នានឹងមនុស្សពេញវ័យផ្សេងទៀត អ្នកនឹងត្រៀមខ្លួនរួចរាល់ដើម្បីនិយាយទៅកាន់មនុស្សវ័យក្មេង។